លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស

មាន​វគ្គសិក្សា​ពិសេស​មួយ​ចំនួន​សម្រាប់​សិស្ស​ចាស់​នៅក្នុង​ប្រពៃណី​នៃ​ការបដិបត្តិ​វិបស្សនា​កម្មដ្ឋាន​នេះ។ វគ្គសិក្សា​ទាំងនេះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​សិស្ស​ចាស់​ត្រូវតែ​បំពេញ ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ការអនុញ្ញាត។ លក្ខខណ្ឌ​គុណ​វុឌ្ឍិ​មូលដ្ឋាន​មាន​ដូច​ខាងក្រោម៖


វគ្គសិក្សា​សម្រាប់​សិស្ស​ចាស់ 1 ថ្ងៃ ឬ 3 ថ្ងៃ

បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច​ម្ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ អ្នក​ដែល​បដិបត្តិ​បច្ចេកទេស​ព្យាបាល​រោគ​ដោយ​ថាមពល​ឲ្យ​អ្នកដទៃ មិន​គួរ​ចូលរួម​ទេ។ គួរ​ព្យាយាម​រក្សា​សិក្ខាបទ​ទាំងអស់​ឲ្យ​បាន​ល្អបំផុត​តាម​សមត្ថភាព​របស់​ខ្លួន។


វគ្គសិក្សា​សតិបដ្ឋាន

បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង (មិន​រួមបញ្ចូល​វគ្គសិក្សា​ដែល​បាន​បម្រើ) ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ បដិបត្តិ​បច្ចេកទេស​នេះ​ក្នុង​ពេល​យ៉ាងតិច 1 ឆ្នាំ។ មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​ដទៃ​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​អ្នក​ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ កំពុង​ព្យាយាម​រក្សា​ការបដិបត្តិ​ប្រចាំ​ថ្ងៃ យ៉ាង​តិច​បំផុត ចាប់តាំង​ពី​ពេល​ដែល​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នេះ។ កំពុង​ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ យ៉ាង​តិច​បំផុត ចាប់តាំង​ពី​ពេល​ដែល​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នេះ។


ស្វ័យ​វគ្គសិក្សា​សម្រាប់​សិស្ស​ចាស់​ដែល​មធ្យ័ត

ស្វ័យ​វគ្គសិក្សា​គឺ​សម្រាប់​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង ហើយ​វគ្គសិក្សា​ដែល​បាន​បញ្ចប់​ថ្មី​បំផុត​របស់​គេ ស្ថិត​ក្នុង​រយៈពេល 2 ឆ្នាំ​ចុងក្រោយ។ មិនមាន​គ្រូ​ដឹកនាំ​ទេ, មិនមាន​អ្នកគ្រប់គ្រង​សិស្ស​ទេ, គ្មាន​ការសម្ភាស​ពេល​ថ្ងៃត្រង់​ទេ ហើយ​ក៏​គ្មាន​ការសួរ/ឆ្លើយ នៅ​ពេល​យប់​ដែរ។ តម្រូវ​ឲ្យ​មាន​ការចាក់​ខ្សែអាត់​ធម្មទេសនា​ពេល​ព្រលប់ ហើយ​សិស្ស​ដែល​ចូលរួម ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការចាក់​ខ្សែអាត់​នៅ​ម៉ោង 7 យប់។

សិស្ស​ទាំងឡាយ​ត្រូវ​បាន​រំពឹង​ថា​នឹង​គោរព​កាលវិភាគ​ដូចគ្នា​នឹង​វគ្គសិក្សា 10 ថ្ងៃ​ធម្មតា​ដែរ។ គោរព​ច្បាប់ និង វិន័យ​ទាំងអស់ (អរិយស្ងាត់, សិក្ខាបទ 8 ជាដើម) ខណៈពេល​ស្ថិត​ក្នុង​មជ្ឈមណ្ឌល។ មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​ដទៃ​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​អ្នក​ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ ព្យាយាម​រក្សា​ការបដិបត្តិ 2 ម៉ោង ប្រចាំថ្ងៃ ចាប់តាំង​ពី​វគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ។ ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ​ឲ្យ​បាន​ល្អបំផុត​តាម​សមត្ថភាព​របស់​ខ្លួន។ ត្រូវតែ​ទទួល​ការអនុញ្ញាត​ពី​គ្រូជំនួយ​ដើម្បី​ចូលរួម​វគ្គសិក្សា។


វគ្គសិក្សា 10 ថ្ងៃ​ពិសេស សម្រាប់​សិស្ស​ចាស់

ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា​សតិបដ្ឋាន​យ៉ាងតិច 1 ដង។ ត្រូវតែ​បាន​បម្រើ​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង។ រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។ វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។ សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។


14-Day Gratitude Course

The 14-Day Gratitude Course was previously called the Teacher's Self Course. One of the qualities we develop as we meditate is gratitude - gratitude towards one’s teachers, Goenkaji and Mataji, and towards the long tradition of Vipassana teachers, right back to the Buddha.

The course is open to old students who are active in giving service. Requirements include 3 x 10day courses plus one Satipaṭṭhāna course, being active in Dhamma service, trying to maintain two-hour daily practice since last 10-Day course, and trying to maintain the five precepts to the best of one's ability. Local teacher’s recommendation is required. The course follows the usual format of 3x group sittings with instructions in the day, but students work more independently and the teaching materials are drawn from the 20-day course. This is a half-way step to help students mature for long courses, and serves to inspire students to work more deeply in Dhamma.


វគ្គសិក្សា 20 ថ្ងៃ

ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា​សតិបដ្ឋាន​យ៉ាងតិច 1 ដង។ ត្រូវតែ​បាន​បម្រើ​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង។ រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។ វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។ មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។ មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។ សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។


វគ្គសិក្សា 30 ថ្ងៃ

ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 6 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា​សតិបដ្ឋាន​យ៉ាងតិច 1 ដង។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 20 ថ្ងៃ យ៉ាង​តិច 1 ដង។ ត្រូវតែ​បាន​បម្រើ​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង។ រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។ វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។ មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។ មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។ សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។ ចំពោះ​វគ្គសិក្សា 30 ថ្ងៃ ដំបូង នោះ​ត្រូវតែ​បាន​ចូលរួម​ក្នុង​វគ្គសិក្សា 10 ថ្ងៃ​ធម្មតា​យ៉ាង​តិច 1 ដង បន្ទាប់​ពី​វគ្គសិក្សា 20 ថ្ងៃ ដំបូង។


វគ្គសិក្សា 45 ថ្ងៃ

ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។ អនុញ្ញាត​តែ​ចំពោះ​គ្រូជំនួយ និង អ្នក​ដែល​បាន​ចូលរួម​បម្រើ​ធម៌​ប៉ុណ្ណោះ។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 7 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ បដិបត្តិ​បច្ចេកទេស​នេះ​ជា​ពិសេស​ក្នុង​ពេល​យ៉ាងតិច 3 ឆ្នាំ​ចុងក្រោយ។ ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 30 ថ្ងៃ យ៉ាង​តិច 2 ដង។ រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។ វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។ មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។ មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។ សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។ ចំពោះ​វគ្គសិក្សា 45 ថ្ងៃ ដំបូង នោះ​ត្រូវតែ​បាន​ចូលរួម​ក្នុង​វគ្គសិក្សា 10 ថ្ងៃ​ធម្មតា​យ៉ាង​តិច 1 ដង បន្ទាប់​ពី​វគ្គសិក្សា 30 ថ្ងៃ ដំបូង។ ការបញ្ជាក់​ទាំងអស់​អាច​ផ្ដល់​ជូន​រហូត​ដល់​ថ្ងៃ 30។


វគ្គសិក្សា 60 ថ្ងៃ

វគ្គសិក្សា 60 ថ្ងៃ ត្រូវ​បាន​បម្រុង​សម្រាប់​គ្រូជំនួយ​ដែល​បាន​ចូលរួម​វគ្គសិក្សា 45 ថ្ងៃ 2 ដង ហើយ​បាន​បម្រើ​ធម៌​ជា​ប្រចាំ (ពោលគឺ អ្នក​ដែល​បាន​ដឹកនាំ​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិចបំផុត 4 ដង ក្នុង​ឆ្នាំ​ចុងក្រោយ ហើយ​កំពុង​បម្រើ​ជា​ប្រចាំ​ក្នុង​មុខងារ​ផ្សេងទៀត)។ ការឲ្យយោបល់​ពី​គ្រូប្រចាំ​តំបន់​គឺ​ចាំបាច់។ ការអនុញ្ញាត​ក៏​អាច​ផ្ដល់​ផងដែរ​ជូន​អ្នក​ដែល​មិន​បាន​ចូលរួម​វគ្គសិក្សា 60 ថ្ងៃ​មួយ​ពីមុន ឬ បាន​ចូលរួម​ក្នុង​វគ្គសិក្សា 60 ថ្ងៃ​ពីរបី​ដង។ អ្នក​ដែល​មិនមែន​ជា​គ្រូជំនួយ​គួរ​ចូលរួម​ក្នុង​វគ្គសិក្សា​វែង​ផ្សេងទៀត។


លក្ខខណ្ឌ​ខាងលើ​គឺ​ជា​លក្ខខណ្ឌ​អប្បបរមា ហើយ​មិន​ធានា​ថា​នឹង​ទទួល​ការអនុញ្ញាត​ឡើយ។ ពាក្យសុំ​ការអនុញ្ញាត​ចូលរួម​វគ្គសិក្សា​ពិសេស 10 ថ្ងៃ, វគ្គសិក្សា 20 ថ្ងៃ, វគ្គសិក្សា 30 ថ្ងៃ, វគ្គសិក្សា 45 ថ្ងៃ, វគ្គសិក្សា 60 ថ្ងៃ និង ស្វ័យ​វគ្គសិក្សា​របស់​គ្រូ ត្រូវតែ​មាន​ការឲ្យយោបល់​ពី​គ្រូជំនួយ​ដែល​ស្គាល់​អ្នក​ច្បាស់ និង គ្រូ​ប្រចាំ​តំបន់​ក្នុង​ស្រុក​របស់​សិស្ស។